ព័ត៌មានសម្រាប់ 7th Kibo-RPC
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”) ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Masaki Shirakawaនាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាស (Space EnvironmentUtilization Center) នៃទីភ្នាក់ងាររុកអាវកាសជប៉ុន – JAXA និងលេខាធិការដ្ឋាន Kibo-ABC (តាមប្រព័ន្ធវីដេអូ) តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ-មន្ត្រីរាជការ ក.ប.ទ. សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា សរុបប្រមាណ ៣៥០រូប នៅសាលសន្និសីទ នៃ ក.ប.ទ.។