ការចុះឈ្មោះ
សៀវភៅណែនាំ

កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន សិស្សានុសិស្ស និងនិស្សិតឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ (7th Kibo Robot Programming Challenge “Kibo-RPC”)” ។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ ការសិក្សា និងការអភិវឌ្ឍជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល វិស្វកម្ម រូបវិទ្យា និងគណិតវិទ្យា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកលំហអាកាសផងដែរ។
កម្មវិធីនេះផ្តល់ឱកាសដល់សិស្សានុសិស្សនិងនិស្សិតកម្ពុជា ក្នុងការអនុវត្តជាក់ស្ដែងលើការសរសេរកូដក្នុង Simulator សម្រាប់ការបញ្ជារ៉ូបូតនៅក្នុងស្ថានីយលំហអាកាសអន្តរជាតិ (International Space Station “ISS”) ដើម្បីពង្រឹងជំនាញដោះស្រាយបញ្ហា ការគិតវិភាគ ការធ្វើការជាក្រុម និងការចូលរួមកសាងសមត្ថភាពដែលពាក់ព័ន្ធនឹងវិស័យលំហអាកាស ព្រមទាំងបង្កើនបណ្តាញទំនាក់ទំនងថ្នាក់ជាតិនិង អន្តរជាតិ។

តើអ្វីជាកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ?

កម្មវិធីប្រកួតប្រជែងការសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិ (Kibo-RPC) គឺជាកម្មវិធីអប់រំមួយដែលត្រូវបានរៀបចំឡើង ក្រោម “គំនិតផ្ដួចផ្តើមកិច្ចសហការប្រកបដោយអត្ថប្រយោជន៍នៅអាស៊ីតាមរយៈការប្រើប្រាស់ Kibo (Kibo-ABC)” របស់វេទិកាទីភ្នាក់ងារលំហអាកាសតំបន់អាស៊ីប៉ាស៊ីហ្វិក (APRSAF)។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងដៃគូទីភ្នាក់ងារលំហអាកាសនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សនឹងត្រូវការដោះស្រាយបញ្ហាស្មុគស្មាញនៅលើស្ថានីយលំហអាកាសអន្តរជាតិ (ISS) ដោយការសរសេរកូដបញ្ជារ៉ូបូត ដែលអាចហោះដោយសេរី (Int-Ball2) ដើម្បីបំពេញភារកិច្ចផ្សេងៗដែលបានកំណត់។

លក្ខខណ្ឌតម្រូវសម្រាប់ការចូលរួមជាក្រុម

បង្កើតក្រុម​

៣-៦ នាក់

ជ្រើសរើសកម្រិត

ដំបូង ឬ មធ្យម

ចុះឈ្មោះចូលរួមប្រកួត

សូមបំពេញបែបបទចុះឈ្មោះ

មានចំណេះដឹង

អាចសរសេរកូដ C++ ឬ Python

អត្ថប្រយោជន៍នៃការចូលរួមប្រកួតប្រជែង

ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗលើផ្នែកសរសេរកូដ និងវិទ្យាសាស្ត្រលំហអាកាស។

កសាងបណ្ដាញទំនាក់ទំនងជាមួយសិស្សនិស្សិត និងអ្នកជំនាញមកពីប្រទេសនានា។

ទទួលបានការបណ្ដុះបណ្ដាល និងការណែនាំពីអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ។

បង្កើនសមត្ថភាពធ្វើការងារជាក្រុម គិតវិភាគ និងដោះស្រាយបញ្ហា

ក្រុមជ័យលាភីនឹងទទួលបានជាប្រាក់រង្វាន់ និងឱកាសតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតកម្រិតតំបន់ នៅប្រទេសជប៉ុន

រង្វាន់ជាសាច់ប្រាក់សម្រាប់ក្រុមជ័យលាភីទាំងបីក្នុងកម្រិតនីមួយៗ

កម្រិតដំបូង

៦​,០០០,០០០ រៀល

៣,០០០,០០០ រៀល

១,៤០០,០០០ រៀល

កម្រិតមធ្យម

៨​,០០០,០០០ រៀល

៤,០០០,០០០ រៀល

២,០០០,០០០ រៀល

ក្នុងករណីក្រុមក្នុងកម្រិតមធ្យមតំណាងកម្ពុជា ដែលទទួលបានជ័យលាភីក្នុងចំណោម ៥ ក្រុមដំបូងនៃការប្រកួតថ្នាក់តំបន់ នឹងទទួលបានថវិកាលើកទឹកចិត្តបន្ថែម ពី ក.ប.ទ. ចំនួន ១២,០០០,០០០ រៀល។

Kibo-RPC 2026 Schedule

សិក្ខាសាលាផ្សព្វផ្សាយ Kibo-RPC

១៤​ សីហា ២០២៦

បើកទទួលពាក្យចុះឈ្មោះ

សីហា ២០២៦

បិទទទួលពាក្យចុះឈ្មោះ

១៥​ កញ្ញា​ ២០២៦

បើក Simulation Environment

តុលា ២០២៦

វគ្គជម្រុះថ្នាក់ជាតិ

មករា – កុម្ភៈ​ ២០២៧

វគ្គប្រកួតនៅប្រទេសជប៉ុន

មេសា – មិថុនា ២០២៧

១៤ សីហា ២០២៦

សិក្ខាសាលាផ្សព្វផ្សាយ Kibo-RPC

សីហា ២០២៦

បើកទទួលពាក្យចុះឈ្មោះ

១៥ កញ្ញា ២០២៦

បិទទទួលពាក្យចុះឈ្មោះ

តុលា ២០២៦

បើក Simulation Environment

មករា – កុម្ភៈ ២០២៧

វគ្គជម្រុះថ្នាក់ជាតិ

មេសា – មិថុនា ២០២៧

វគ្គប្រកួតនៅប្រទេសជប៉ុន